ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានចាត់ កម្លាំងក្រុមម៉ូតូល្បាតចល័តរបស់អធិកានគរបាលស្រុកស្វាយជ្រំ និង កម្លាំងប្រចាំបញ្ជាប្រចាំការនៅ អធិការដ្ឋាននគរបាលស្រុក,កម្លាំងចរាចរណ៍ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស ចូលនិងចេញពីសាលារៀន។
លោកអធិការបានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ។
ផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងអធិការដ្ឋាននគរបាលស្រុក។
សូមបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។
លោកបានបញ្ជាក់បន្ថែមថា ខាងក្រោមនេះគឺជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុកបើបងប្អូនមានបញ្ហាបន្ទាន់អាចទំនាក់ទំនងបានគ្រប់ពេល 097 778 0087 ។សូមអរគុណ!






