(ខេត្តស្វាយរៀង) ៖ នៅថ្ងៃអង្គារ៍ទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក សោម សោភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបាសាក់ទាំងអស់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក មឿន ដាវិន និងភរិយា ដែលបានឧបត្ថម្ភថវិកា ចំនួន ១លានរៀល ដើម្បីជួយធ្វើរបងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ ដែលពេលនេះកំពុងដំណើរការសាងសង់។
លោកអធិការនគរបាលស្រុកស្វាយជ្រំ តំណាងអោយ លោក នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ទាំងអស់ សូមជូនពរដល់ លោក មឿន ដាវិន និងក្រុមគ្រួសារ សូមមានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






