(ស្វាយរៀង ) ៖ កាលពីព្រឹកថ្ងៃទី០៥ ខែខែសីហា ឆ្នាំ២០២៣នេះ ដោយក្តីអាណិតអាសូលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បាននាំយកថវិកានិងសម្ភារប្រើប្រាស់មួយចំនួន ចុះទៅសួរសុខទុក្ខ លោកយាយ នាង សាត់ភេទ ស្រី អាយុ ៧២ ឆ្នាំ ដែលមានជំងឺប្រចាំកាយ(វង្វេងវង្វាន់)រស់នៅ ម្នាក់ឯង ស្ថិតនៅភូមិកុម្ពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេខេត្តស្វាយរៀង។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ មុឺងម៉ាត់និងការងារ ច្បាស់លាស់ តែលោកមានបេះដូងមនុស្សធម៌ មានចិត្តសប្បុរស អាណិតមេត្តា ដល់ចាស់ជរាគ្មានទីពឹង ជនពិការ អ្នកទីទាល់ក្រ មន្ត្រីនគរបាលក្រោមឪវ៉ាតមានជម្ងឺប្រចាំកាយ ពោលគឺលោកតែងតែចំណាយថវិកាផ្លាល់ខ្លួន និងតែងតែកៀងគររកសប្បុរសជនជួយជាបន្តបន្ទាប់។
ជាក់ស្តែងឌ កាលពីព្រឹកថ្ងៃទី០៥ ខែខែសីហា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បាននាំយកសម្ភារទៅជួនលោកយាយ នាង សាត់ ភេទ ស្រី អាយុ ៧២ ឆ្នាំ ដែលមានជំងឺប្រចាំកាយ(វង្វេងវង្វាន់)សម្ភាររួមមាន ៖ មី ០១ កេះ,ទឹកត្រី ០១យួរ,សារុង០១,ក្រម៉ា០១ និងថវិកា ២០,០០០រៀល៕






