ស្វាយរៀង ៖ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំដោយអនុវត្តតាមគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាព លោកបានដាក់បទបញ្ជាដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ព្រមទាំងប្រជាការពារ នៃអធិការនគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខតាមគោលដៅប្រទាក់ក្រឡានៅក្នុងភូមិសាស្រ្តប៉ុស្តិ៍របស់ខ្លួន។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានណែនាំដល់កម្លាំងនគរបាលគ្រប់ផ្នែកជំនាញនៃអធិការនគរបាលស្រុកស្វាយជ្រំទាំងអស់ត្រូវបន្តអនុវត្តបទបញ្ជាឲ្យបានមុឺនម៉ាត់ក្នុងការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរាបរយសាធារណៈ នៅតាមមូលដ្ឋានក្នុងស្រុកស្វាយជ្រំ ជាពិសេសលោកសូមបងប្អូនចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នាដើម្បីការពារជីវិតខ្លួនឯកនិងអ្នកដទៃ។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថាខាងក្រោមនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ នើបងប្អូនមានបញ្ហាបន្ទាន់អាចទំនាក់ទំនងបានគ្រប់ពេលវេលា 097 778 0087 ។