ភ្នំពេញ ៖ កញ្ញា ពីង រ៉ូហ្សា ដែលជាតារាសម្តែងកូនកាត់ចិន សាច់សខ្ចី បានរៀបចំធ្វើពិធីខួបកំណើត គម្រប់វ័យ១៨ឆ្នាំ ដោយមានការចូលរួមពី មិត្តភ័ក្រ្តរួមអាជីបជាច្រើន។
តារាសម្តែង សម្បុរស ស៊ិចស៊ី រូបស្រស់ កញ្ញា ពីង រ៉ូហ្សា មួយរយៈពេលចុងក្រោយនេះ បានបង្អួតរូបសម្រស់ ជាមួយឈុតសម្លៀកបំពាក់ ដ៏ស្រស់ស្អាត កាន់តែលើកសម្រស់មួយកម្រិតទៀត។
កញ្ញា ពីង រ៉ូហ្សា បានអោយដឹងថា ការរៀបចំពិធីនេះឡើង ដោយមានយកចំណងដៃអ្វីឡើយ គឺដើម្បីចង់ជួបជុំមិត្តភ័ក្រ្ត រួមអាជីព បង្កើនភាពស្និតស្នាល សប្បាយៗ ជាមួយគ្នា។
ពីង រ៉ូហ្សា បានបង្អួតពីភាពប្រែប្រួលនៃរូបសម្រស់ របស់កញ្ញា ឃើញថានៅតែស្អាត ហើយមានសាច់ឈាមស្រស់ថ្លា ហើយការងារសិល្បៈ ក៏រៀងមមាញឹកផងដែរ។
ក្រៅពីកាងារសិល្បៈ ដ៏មមាញឹកនោះហើយ ពីង រ៉ូហ្សា ក៏បានឆ្លៀតពេលមួយចំនួន ចូលរួមជាមួយការងារ សង្គម ជាច្រើនផងដែរ៕






