ខេត្ដស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ
លោក ហែម ស៊ីណា អភិបាលស្រុករំដួល បានដឹកនាំក្រុមការងារថ្នាក់ស្រុក-ឃុំ អញ្ចើញចូលរួមរំលែកទុក្ខគ្រួសារសព លោកអនុសេនីយ៍ឯក ឡុង សុខា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្នាធ្នង់ រស់នៅភូមិបុសតូច ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
លោក ហែម ស៊ីណា អភិបាលស្រុករំដួល ៖ ក្នុងនាមអភិបាលនៃគណៈអភិបាលស្រុករំដួល មន្ត្រីរាជការសាលា ស្រុករំដួលទាំងអស់មានសេចក្តីរន្ធត់ក្រៀមក្រំជាទី បំផុត ចំពោះមរណភាពរបស់លោកឡុង សុខា ដែលបានទទួលមរណភាព នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៥០នាទីយប់ ក្នុងជន្មាយុ៣៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។
មរណភាពរបស់ លោកឡុង សុខា គឺជាការបាត់បង់នូវសាច់ញាតិ ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ប្រជាពលរដ្ឋម្នាក់ដែលតែង ប្រជាពលរដ្ឋក្នុងឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង គោរពស្រឡាញ់ ហើយការបាត់បង់ជីវិតលោកនាពេលនេះ ពលរដ្ឋមានការសោកស្តាយជាពន់ពេក ដែលបាត់បង់ធនធានមន្ត្រីប៉ូលីសដ៏ល្អបែបនេះ។
ក្នុងកាលវេលាដ៏សែនសោកសង្រេងនេះ លោកលោក ហែម ស៊ីណា អភិបាលស្រុករំដួលរួមន្ត្រីរាជការសាលាស្រុករំដួលទាំងអស់ សូមចូលរួមរំលែកទុក្ខដោយ សេចក្តីក្រៀមក្រំ សោកស្តាយបំផុតជាមួយលោក លោកស្រី និងក្រុមគ្រួសារ ព្រមទាំងសូម បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមព្រះមេត្តា តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ លោកឡុង សុខា បានទៅកាន់សុខគតិភព ជានិច្ចនិរន្តរ៍ តរៀងទៅ ៕






